បណ្តាញសង្គម

Barca គម្លាត​១២​ពិន្ទុ​លើ​កំពូល​តារាង ក្រោយ​ឈ្នះ Real ក្នុង​ជំនួប El Clasico

ខ្សែបម្រើ Franck Kessie រកបានគ្រាប់ចុងម៉ោងជួយ Barcelona យកឈ្នះ Real Madrid ឡើងគម្លាត១២ពិន្ទុឈរកំពូលតារាង La Liga កាលពីយប់មិញ។

ក្នុងការប្រកួតដែលគេឲ្យឈ្មោះថា El Clasico ក្រុមភ្ញៀវ Madrid ជាអ្នករកបានគ្រាប់នាំមុខមុន នៅនាទីទី៩ ក្រោយពេលខ្សែការពារ Ronald Araujo របស់ Barca ធ្វើឲ្យចូលទីខ្លួនឯង។

មុនបញ្ចប់វគ្គទីមួយ ខ្សែការពារ Sergi Roberto រកបានគ្រាប់តាមស្មើវិញឲ្យ Barcelona បន្ទាប់ពីមិត្តរួមក្រុម Raphinha ព្យាយាមមិនបានសម្រេច។ ខ្សែបម្រើប្រយុទ្ធ Marco Asensio ទាត់បញ្ចូលទីនៅនាទី៨១ ប៉ុន្តែអាជ្ញាកណ្ដាលសម្រេចមិនឲ្យវិញក្រោយពិនិត្យ VAR ឃើញថា Offside។

ការប្រកួតឈានដល់នាទី៩០+២ ទៅហើយ Kessie រកបានគ្រាប់ជ័យជម្នះឲ្យ Barca ជួយក្រុមបាន៣ពិន្ទុដ៏មានសារៈសំខាន់។ ការឈ្នះនេះ Barca បន្តឈរលេខមួយក្នុងតារាង La Liga មាន៦៨ពិន្ទុ ខណៈ Real Madrid នៅលេខពីរមាន៥៦ពិន្ទុ ឯ Atl Madrid នៅលេខបីមាន៥១ពិន្ទុ៕