បណ្តាញសង្គម

លទ្ធផល​ចាប់​ឆ្នោត​ប្រកួត​វគ្គ ៨ ក្រុម UCL ចេញ​ហើយ

លទ្ធផលចាប់ឆ្នោតប្រកួតវគ្គ ៨ ក្រុម នៃកម្មវិធីលីគកំពូលអឺរ៉ុបបានចេញហើយ។

ជាលទ្ធផល ក្លឹបអេស្ប៉ាញ Real Madrid នឹងត្រូវប៉ះជាមួយក្លឹបតោខៀវអង់គ្លេស Chelsea។ ក្លឹបព័រទុយហ្គាល់ Benfica ត្រូវជួបជាមួយក្លឹបយក្សអ៊ីតាលី Inter Milan។ ក្លឹបអង់គ្លេស Manchester City នឹងប្រកួតជាមួយយក្សអាល្លឺម៉ង់ Bayern Munich។

ចំណែកឯ AC Milan ត្រូវជួបនឹងក្លឹប Napoli។ សូមបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ប្រកួត UCL វគ្គ ៨ ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅសប្ដាហ៍ទី ២ និងទី ៣ នៃខែមេសាខាងមុខ៕