បណ្តាញសង្គម

Greenwood ចង់​ចេញ​ពី Man Utd

ខ្សែប្រយុទ្ធ Mason Greenwood ចង់ចាកចេញពី Manchester United។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។

យោងតាមប្រភពដដែល មានពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា ក្លឹបអ៊ីតាលី AC Milan ចង់បាន Greenwood នាពេលទីផ្សារដោះដូរកីឡាករខាងមុខ។

Greenwood អវត្តមានមិនបានជួយ Manchester United តាំងពីខែមករា ឆ្នាំ២០២២ ក្រោយមានបញ្ហាផ្លូវច្បាប់មួយចំនួនជាមួយអតីតមិត្តស្រី។ រាល់បទចោទទាំងអស់ ត្រូវបានតុលាការសម្រេចទម្លាក់ចោល កាលពីខែកុម្ភៈកន្លងទៅ។

ទោះជាយ៉ាងណា កីឡាករអង់គ្លេសនៅតែមិនទាន់បានចូលលេងឲ្យក្លឹបបិសាចក្រហម។ Greenwood ជាកីឡាករយុវជនបណ្ដុះបណ្ដាលដោយថ្នាល Manchester United ហើយបានបង្ហាញខ្លួនលេងឲ្យឈុតធំក្លឹបតាំងពីឆ្នាំ ២០១៨។ គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធរូបនេះលេងឲ្យក្លឹប ៨៣ លើក ហើយស៊ុតចូល ២២ គ្រាប់៕