បណ្តាញសង្គម

roos បញ្ជាក់​ថា​នឹង​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ជា​មួយ​ Real Madrid

Toni Kroos បាននិយាយទៅកាន់ Prime Video នឹងបន្តកុងត្រា១ឆ្នាំទៀតជាមួយក្លឹប Real Madrid រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។

Kroos បាននិយាយថា គេជិតចុះកុងត្រាបន្តជាមួយ Real ហើយដោយអ្វីៗគឺព្រមព្រៀងរួចរាល់អស់ហើយ។

តាមពិតទៅដំបូងឡើងខ្សែបម្រើ Kroos មិនចង់បន្តកុងត្រាជាមួយ Real ឡើយដោយគិតគូររឿងចូលនិវត្តន៍ ក៏ដូចជាមិនបន្តលេងឲ្យដល់កម្រិតកំពូលបាន យ៉ាងណាសម្រេចចិត្តបន្តកុងត្រាវិញ ក្រោយមានការបញ្ចុះបញ្ចូលពីក្លឹប។

Kroos មកលេងឲ្យ Real តាំងពីឆ្នាំ២០១៤ ដោយលេងឲ្យក្លឹបនេះបាន ៤០៦ប្រកួត និងស៊ុតចូល ២៧ប្រកួត៕