បណ្តាញសង្គម

ទីបំផុត Man City ប៉ះ Real ខណៈ AC បន្ត​ប៉ះ​ក្លឹប​រួម​លីគ Inter មួយ​ទៀត

ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌអឺរ៉ុប Champions League បានរកឃើញក្រុមដែលត្រូវឡើងប្រកួតបន្តក្នុងវគ្គ៤ក្រុមចុងក្រោយហើយ ដោយ Man City ប៉ះ Real ខណៈ AC បន្តប៉ះក្លឹបរួមលីគ Inter មួយទៀត បន្ទាប់ពីទម្លាក់ក្រុម Napoli។

សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ក្រុមមេឃខៀវរបស់អង់គ្លេស បានយកឈ្នះជើងខ្លាំងអាឡឺម៉ង់ ៤ ទល់ ១ សរុបទាំងពីរជើង ហើយស្ដេចស Real Madrid បានយកឈ្នះក្រុមតោខៀវ ឆែលស៊ី ៤ ទល់ ០ សរុបទាំងពីរជើង។

ដោយឡែក ក្រុម AC Milan បានយកឈ្នះក្រុមរួមលីគ Italy Serie A ក្នុងលទ្ធផលសរុបទាំងពីរជើង ២ ទល់ ១ ហើយ Inter Milan បានយកឈ្នះក្រុមមកពីព័រទុយហ្កាល់ Benfica ក្នុងលទ្ធផលសរុបទាំងពីរជើង ៥ ទល់ ៣។ គិតមកដល់វគ្គ ៤ក្រុមចុងក្រោយ យើងឃើញក្លឹបមកពីអង់គ្លេស នៅសល់ ១ អ៊ីតាលី ២ និងអេស្ប៉ាញ សល់១។

ក្រុម Milan ទាំងពីរ នឹងតតាំងគ្នាជើងទី១ ដោយ AC Milan នៅថ្ងៃទី ៩ ឧសភា។ ដោយឡែក ស្ដេចស នឹងបើកទ្វារកីឡដ្ឋាន Bernabeu របស់ខ្លួនស្វាគមន៍ក្រុមមេឃខៀវក្នុងថ្ងៃតែមួយ។ ការប្រកួតជើងទី២ នឹងធ្វើនៅថ្ងៃទី ១៦ ឧសភា។ ចាំមើលថា អ្នកណាដែលនឹងអាចឈានទៅប្រជែងតំណែងជើងឯក Champions League 2023 នេះ៕

ដកស្រង់ពី៖ Sabay