បណ្តាញសង្គម

សុីហ្គេម២០២៣ វៀតណាម ដាក់គោលដៅយកមេដាយមាស យ៉ាងតិចណាស់ ៣គ្រឿងពីវិញ្ញាសារ វូស៊ូ

កីឡាករ និង កីឡាការនី វូស៊ូជម្រើសជាតិវៀតណាម ដាក់គោលដៅយកមេដាយមាស យ៉ាងហោចណាស់ ៣គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វិញ្ញាសារប្រកួត វូស៊ូ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ នៅមជ្ឍមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC)។ អត្តពលិកមកពីប្រទេសអាស៊ានទាំងអស់ដែលមានឈ្មោះប្រកួត នឹងធ្វើការប្រជែងគ្នាយកមេដាយមាស ដែលក្នុងវិញ្ញសារ វូស៊ូ មានមេដាយមាសទាំងអស់ ចំនួន ២២គ្រឿង។

តាមរយៈវីដេអូបទយកការណ៍មួយ ចេញផ្សាយដោយសារព័ត៍មានវៀតណាម VN Express បានបង្ហាញឱ្យឃើញថា អត្តពលិកវៀតណាម ដែលត្រៀមប្រកួតយកមេដាយលើវិញ្ញាសារ វូស៊ូ បានធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដោយពួកគេដាក់គោលដៅយកមេដាយមាស យ៉ាងតិចណាស់ ៣គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕