បណ្តាញសង្គម

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់៖​ ការ​លេង​កីឡា​មាន​សារសំខាន់​ខ្លាំង​ទាំង​យុវជន​ និង​ប្រជាពលរដ្ឋ​ទូទៅ​

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ថ្លែងក្នុងពិធីបិទការប្រកួត «កីឡាបាល់ទាត់មិត្ដភាពពានរង្វាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ថាការលេងកីឡានេះគឺមានសារសំខាន់ច្រើនខ្លាំងណាស់ដល់សុខភាពយុវជន និងប្រជាពលរដ្ឋទូទៅផងដែរ។

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានថ្លែងកោតសរសើរចំពោះក្រុមការងារទំាងអស់ ដែលបានរួមគំនិតគ្នាបង្កើតពានរង្វាន់បាល់ទាត់ដើម្បីឱ្យយុវជនបានលេងកីឡា ព្រោះគ្មានអ្វីសំខាន់ជាងកីឡាទេ។

ឯកឧត្ដមបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ឱកាសដល់យុវជនបានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀនដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។

ការលេងកីឡាមិនត្រឹមផ្តល់ឲ្យនូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ។បញ្ជាក់ដែរថា ការប្រកួតនេះគឺបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅស្រុកសំរោង ខេត្តតាកែវ។

ក្រុមជាប់លេខ១ ក្រុមបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំជីសូរ ទទួលបានមេដាយមាស ពាន១ និងប្រាក់ ៣ពាន់ដុល្លារ។

លេខ២ ក្រុមបាល់ទាត់វិទ្យាល័យខ្សាច់ស ទទួលបានមេដាយប្រាក់ ពាន១ និងប្រាក់ ១,៥០០ដុល្លារ។

ចំណែកលេខ៣ ក្រុមបាល់ទាត់វិទ្យាល័យសុខអានក្តីទន្ទឹម ទទួលបានមេដាយសំរឹទ្ធ ពាន១ និងប្រាក់រង្វាន់ ១,០០០ដុល្លារ និងលេច៤ បា ទទួលបានប្រាក់លើកទឹកចិត្ត ៥០០ដុល្លារ និងក្រុមផ្សេងៗទៀតទទួលនូវទឹកប្រាក់ ២០០ដុល្លារដើម្បីមានទឹកចិត្តឱ្យខិតខំបន្តទៀត៕