បណ្តាញសង្គម

Pep៖ Messi ជា​កីឡាករ​ដ៏​ល្អ​គ្រប់​ជ្រុងជ្រោយ​បំផុត

អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា Lionel Messi ជាកីឡាករដ៏ល្អគ្រប់ជ្រុងជ្រោយបំផុត។

ក្នុងសន្និសីទកាសែតថ្ងៃនេះ មានអ្នកសារព័ត៌មានសួរលោក Pep អំពីការប្រៀបធៀបថា Erling Haaland និង Lionel Messi មួយណាជាកីឡាករល្អជាង។ អ្នកចាត់ការ Man City បានឆ្លើយតបថា ការប្រៀបធៀបរវាង Haaland និង Messi គឺជារឿងមិនគួរត្រូវបានធ្វើឡើយ។ លោកបន្តថា Messi ជាកីឡាករដ៏ល្អគ្រប់ជ្រុងជ្រោយជាទីបំផុត។

លោក Pep សង្ឃឹមថា Haaland អាចនឹងក្លាយជាកីឡាករដែលល្អមានកម្រិតលេងប្រហាក់ប្រហែលនឹង Messi នាពេលខាងមុខ។ បើសិន Haaland អាចធ្វើបាន នោះគឺជារឿងល្អសម្រាប់ Man City។ អ្នកចាត់ការរូបនេះបន្ថែម។

Haaland បានបង្ហាញទម្រង់លេងយ៉ាងល្អ តាំងពីមកចូលរួមជាមួយ Man City ក្នុងរដូវកាលនេះ។ កីឡាករន័រវែសលេងសរុប ៤៤ ប្រកួតឲ្យក្លឹប ហើយស៊ុតចូលរហូតទៅដល់ ៥០ គ្រាប់៕