បណ្តាញសង្គម

ធ្វើបានហើយ! កម្ពុជា ដណ្តើមបានមេដាយមាស កីឡាអត្តពលកម្ម ដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត

កីឡាករកម្ពុជា ដណ្តើមបានមេដាយមាស លើប្រភេទកីឡាអត្តពលកម្មជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។

កីឡាករ ឈុន ប៊ុនថន បានក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២។

គួរឱ្យដឹងថា កម្ពុជា មិនដែលឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទេ។ ការឈ្នះមេដាយមាស ធ្វើបានដោយកីឡាករ ឈុន ប៊ុនថន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ គឺជាមេដាយមាសដំបូងបង្អស់របស់កម្ពុជាក្នុងប្រភេទវិញ្ញសា អត្ថពលកម្ម៕

ដកស្រង់ពី៖ Sabay