បណ្តាញសង្គម

សេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ២០២៣

ព្រឹត្តិការណ៍បើកកីឡា Sea Games លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣គន្លងទៅក្នុងនាមជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍នេះ គឺកម្ពុជាពិតជារៀបចំបានយ៉ាងល្អ និងជោគជ័យយ៉ាងត្រជះត្រចង់។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាននឹងកំពុងត្រៀម រៀបចំព្រឹត្តិការណ៍ បិទជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និងកាន់តែធ្វើឳ្យព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ពិសេសគឺកម្ពុជាផ្ទាល់និង ទទួលបានលទ្ធផលល្អប្រសើរ នោះគណៈកម្មាធិការជាតិ CAMSOC បានចេញសេចក្ដីណែនាំ ដល់សាធារណៈជនជាតិ និងអន្តរជាតិទាំងអស់ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ២០២៣ នា ថ្ងៃ១៧ ឧសភា ខាងមុខនេះ មានដូចខាងក្រោម៖

-គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី

-ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន

-ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ

-អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ

-អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០ អំព៊ែ

-មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី

ចំនុចសំខាន់ដែល អ្នកចូលរួមមិនត្រូវអនុវត្តមានដូចខាងក្រោម៖

-ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី

-ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី

-ហាមបង្កសំឡេងរំខាន ឬដើរចេញពីកន្លែងក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា

ទទួលបានសេចក្ដីណែនាំនេះ សូមសាធារណជនចូលរួមទាំងអស់ ត្រូវចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕