បណ្តាញសង្គម

Messi នឹង​ជួយ​អាហ្សង់ទីន​លេង​ប៉ះ​ជាមួយ​អូស្ត្រាលី​នៅ​ទឹក​ដី​ចិន​នា​ពេល​ខាង​មុខ

ខ្សែប្រយុទ្ធ Lionel Messi នឹងចូលរួមជួយក្រុមជម្រើសជាតិអាហ្សង់ទីនប៉ះជាមួយអូស្ត្រាលីក្នុងជំនួបមិត្តភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី ១៥ មិថុនាខាងមុខ។ព័ត៌មាននេះ ត្រូវបានបង្ហើបដោយស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិននាថ្ងៃនេះ។

យោងតាមប្រភពដដែលចុះផ្សាយដោយសារព័ត៌មានហ្សាកាតាប៉ុស្តិ៍ បានឲ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Workers' Stadium នៅទីក្រុងប៉េកាំង។ នេះគឺជាលើកទីមួយក្នុងរយៈពេល ១៥ ឆ្នាំដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានមកលេងនៅទឹកដីចិន។

បន្ទាប់ពីលេងជាមួយអូស្ត្រាលីរួច ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវមានប្រកួតជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនៅរដ្ឋធានីហ្សាកាតានាថ្ងៃទី ១៩ មិថុនា។

មិនទាន់មានសេចក្ដីរាយការណ៍ណាមួយអាចបញ្ជាក់បានទេថា Messi អាចចូលលេង ពេលប៉ះជាមួយឥណ្ឌូណេស៊ីឬអត់ នៅឡើយទេគិតមកទល់ពេលនេះ៕

ដកស្រង់ពី៖ Sabay