បណ្តាញសង្គម

Saka ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​វែង​ជាមួយ Arsenal

អម្បាញ់មិញនេះ ខ្សែស្លាប Bukayo Saka បានចុះកុងត្រាថ្មីជាមួយ Arsenal។

កុងត្រាថ្មីនេះ មានសុពលភាពរយៈពេល ៤ ឆ្នាំរហូតដល់ឆ្នាំ ២០២៧។ កុងត្រាចាស់របស់ Saka ផុតកំណត់នៅឆ្នាំក្រោយ។ យោងតាមពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា ប្រាក់ពលកម្មប្រចាំសប្ដាហ៍បានឡើងគុណនឹងជាង ៤ ដង ដោយឡើងពី ៧ ម៉ឺនផោនក្នុងមួយសប្ដាហ៍ (កុងត្រាចាស់) ទៅដល់ជាង ៣០ ម៉ឺនផោនក្នុងមួយសប្ដាហ៍។

Saka បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ។ កីឡាករលេងសរុប ៤៧ ប្រកួត ស៊ុតចូល ១៤ គ្រាប់ និង Assist ចំនួន ១១ លើក៕

ដកស្រង់ពី៖ Sabay