បណ្តាញសង្គម

មិត្តភាព​អន្តរជាតិ៖ កម្ពុជា ប្រកួត​ទល់នឹង​បង់ក្លាដែស ឯឥណ្ឌូណេស៊ី ជួប​ អាហ្សង់ទីន! ចុះ ថៃ វៀតណាម និង​មីយ៉ាន់ម៉ា?

នៅថ្ងៃ FIFA Day នាពាក់កណ្តាលខែមិថុនាខាងមុខនេះ គឺជាថ្ងៃដែលក្រុមជម្រើសជាតិជាច្រើន បានណាត់ប្រកួតគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិ។

ក្នុងនោះតំបន់អាស៊ាន គឺកម្ពុជា ទទួលស្វាគមន៍បង់ក្លាដែស ចំណែកឥណ្ឌូណេស៊ី ប្រកួតជាមួយ អាហ្សង់ទីន។

ក្រុមអាស៊ានដទៃទៀត ក៏មានការប្រកួតផងដែរ ដូចជា ថៃ មាន២ប្រកួត ជាមួយឆាយនីសតៃប៉ិ និងហុងកុង។

វៀតណាម ក៏មាន២ប្រកួតដែរ ជាមួយ ហុងកុង និងស៊ីរី។ ដោយឡែកមីយ៉ាន់ម៉ា ជួបចិន និងម៉ាកាវ។

សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរី និងម៉ាឡេស៊ី ណាត់ជួបប៉ាពូញ៊ូហ្គីណេ និងកោះសូឡូម៉ង់ ដូចគ្នា។

ចំណែក ហ្វីលីពីន ត្រូវប្រកួតជាមួយនេប៉ាល់ និងឆាយនីសតៃប៉ិ៕