បណ្តាញសង្គម

ស្បែក​ជើង​​​ Michael Jordan ១គូ​ត្រូវ​ដាក់​ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​ ២.២​លាន​ដុល្លារ​

ស្បែកជើងបាល់បោះ Michael Jordan១គូ ត្រូវបានដាក់ដេញថ្លៃលក់ដាច់ក្នុងតម្លៃ ២.២លានដុល្លារអាមេរិក នៅទីក្រុង New York សហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

ស្បែកជើងបាល់បោះមួយនេះគឺធ្លាប់ពាក់ដោយកំពូលកីឡាករបាល់បោះ Michael Jordan កាលពីឆ្នាំ១៩៩៨ ក្នុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ NBA ។ 

នេះមិនមែនជាលើកទី១ ដែលសម្ភារៈកីឡាបាល់បោះដែលធ្លាប់ពាក់ដោយ Michael Jordan ត្រូវបានដាក់ដេញថ្លៃលក់ចេញក្នុងតម្លៃរាប់លានដុល្លារបែបនេះ ដោយកាលពីឆ្នាំមុនដោយ ខោអាវកីឡាបាល់ទាត់ដែលធ្លាប់ពាក់ដោយកីឡាកររូបនេះ កាលពីឆ្នាំ១៩៩៨ គឺត្រូវបានដាក់ដេញថ្លៃលក់ចេញក្នុងតម្លៃ ១០.១លានដុល្លារអាមេរិកឯណោះ។

បើតាមប្រភពអ្នករក្សាទុកសម្ភារៈកីឡារបស់កំពូលកីឡាករបាល់បោះល្បីៗបានឲ្យដឹងថា រាល់ស្បែកជើង ខោអាវ និងសម្ភារៈកីឡានានាដែលធ្លាប់ប្រើដោយ Michael Jordan សុទ្ធតែមានតម្រូវខ្លាំង និងមានតម្លៃខ្ពស់៕