បណ្តាញសង្គម

De Jong បន្ត​មាន​អារម្មណ៍​ល្អ​ជាមួយ Barca

ខ្សែបម្រើ Frenkie De Jong និយាយថា បន្តមានអារម្មណ៍ល្អជាមួយ Barcelona ហើយចង់បន្តនៅជាមួយក្លឹបបន្តទៀតនៅរដូវកាលក្រោយ។

ទោះជាយ៉ាងណា កីឡាករហុល្លង់រូបនេះ ក៏បានថ្លែងដែរថា នៅក្នុងពិភពបាល់ទាត់ មិនមានអ្វីច្បាស់លាស់ ១០០ ភាគរយនោះទេ ក៏ប៉ុន្តែបើតាមចិត្តខ្លួន ចង់បន្តនៅ Barcelona បន្តទៀតនៅរដូវកាលក្រោយ។

De Jong គឺជាកីឡាករបង្គោលរបស់ Barcelona។ ក្នុងរដូវកាលនេះ កីឡាករលេងដល់ទៅ ៤៣ ប្រកួតឲ្យក្លឹប ហើយរួមចំណែកជួយឲ្យ Barca លើកពាន La Liga ក្នុងរដូវកាលនេះ។

កាលពីរដូវកាលមុន De Jong បានបដិសេធសំណើក្នុងការចូលរួមជាមួយ Manchester United បើទោះជា Barcelona បានបើកភ្លើងខៀវក្នុងការអនុញ្ញាតឲ្យផ្ទេរចេញក៏ដោយ។ De Jong និយាយម្ដងហើយម្ដងទៀតថា ស្រលាញ់ ហើយចង់បន្តលេងឲ្យ Barca៕