បណ្តាញសង្គម

Bernardo Silva ស្ថិត​ក្នុង​ចំណោម​កីឡាករ​ PSG ចង់​បាន​បំផុត​សម្រាប់​រដូវកាល​ថ្មី​

ខ្សែបម្រើ Bernado Silva ស្ថិតក្នុងចំណោមកីឡាករ ដែលក្លឹប Paris Saint Germain ចង់បានបំផុតសម្រាប់រដូវកាលថ្មីខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano ក្លឹប PSG បានត្រៀមនាំយក Bernado តាំងពីខែមីនា ឆ្នាំ២០២៣កន្លងទៅម្ល៉េះ ប៉ុន្តែសម្រេចលទ្ធផលជាវិជ្ជមានយ៉ាងណានោះទេ ព្រោះតែក្លឹប Manchester City ទាមទារតម្លៃខ្ពស់ខ្លាំងពីក្លឹបបារាំង។

យ៉ាងណាការចរចាចង់បានតែបន្ត ព្រោះតែ លោក Luis Campos ថ្នាក់ដឹកនាំមួយរូបរបស់ PSG មានទំនាក់ទំនងល្អជាមួយ Bernardo តាំងពីនៅ Monaco ដោយនឹងកំពុងចាត់ចែងរឿងនេះ។ នៅក្នុងរដូវកាលឆ្នាំ២០២២/២៣ Bernado ចូលលេងឲ្យ Man City បាន ៥៥ប្រកួត និងស៊ុតចូល ៧គ្រាប់៕