បណ្តាញសង្គម

មក​ស្គាល់​កីឡាករ​បាល់ទាត់​អាស៊ី​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ទាំង ៥

កីឡាករអាស៊ីដែលមានតម្លៃខ្ពស់ជាងគេគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូងកីឡាករ Heung-min Son។

កីឡាករលេងនៅក្លឹបអង់គ្លេស Tottenham Hotspurរូបនេះមានតម្លៃខ្លួន ៧០លានអឺរ៉ូ។បើយើងក្រឡេកមកមើលបញ្ជីកីឡាករអាស៊ីថ្លៃជាងគេទាំង ៥ ក្នុងនោះមានមកពីជប៉ុន និងកូរ៉េខាងត្បូងចំនួន ៤រូបទៅហើយ ចំណែកឯ ១រូបទៀតមកពីអ៊ីរ៉ង់។

ក្រុមជម្រើសទាំង ៣នេះសុទ្ធតែជាក្រុមបង្ហាញខ្លួនញឹកញាប់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ខាងក្រោមនេះជាបញ្ជីកីឡាករអាស៊ីមានតម្លៃខ្ពស់ជាងគេទាំង ៥៖

១- ខ្សែប្រយុទ្ធស្លាបHeung-min Son (កូរ៉េខាងត្បូង/Tottenham Hotspur)៖ មានតម្លៃខ្លួន ៧០លានអឺរ៉ូ។

២- ខ្សែការពារMin-Jae Kim (កូរ៉េខាងត្បូង/Napoli)៖ មានតម្លៃខ្លួន ៣៥លានអឺរ៉ូ។

៣- ខ្សែបម្រើប្រយុទ្ធDaichi Kamada (ជប៉ុន/Eintratch Frankfurt)៖ មានតម្លៃខ្លួន ៣០លានអឺរ៉ូ។

៤- ខ្សែការពារស្លាបTakehiro Tomiyasu (ជប៉ុន/Arsenal)៖ មានតម្លៃខ្លួន២៥លានអឺរ៉ូ។

៥- ខ្សែប្រយុទ្ធMehdi Taremi (អ៊ីរ៉ង់/FC Porto)៖ មានតម្លៃខ្លួន ២០លានអឺរ៉ូ៕