បណ្តាញសង្គម

Vinicius Jr ឡើង​តម្លៃ​ខ្លួន​ ៣០លាន​អ៊ឺរ៉ូ​ នៅ​ក្នុង​ឆ្នាំ​នេះ

ខ្សែប្រយុទ្ធ Vinicius Jr មានតម្លៃខ្លួនរហូតទៅ ១៥០លានអ៊ឺរ៉ូ នៅក្នុងខណៈនេះ។ បើយោងតាមទិន្នន័យទីផ្សារកីឡាករកាលពីពេលថ្មីៗនេះ។

បើប្រៀធៀបរវាងតម្លៃខ្លួនរបស់កីឡាករ Real Madrid រូបនេះកាលពីឆ្នាំមុន និងតម្លៃខ្លួននៅក្នុងខណៈនេះគឺថា គេឡើងតម្លៃខ្លួនរហូតទៅដល់៣០លានអ៊ឺរូ ដោយកាលពីចុងឆ្នាំមុន គេមានតម្លៃខ្លួនត្រឹម១២០លានអ៊ឺរ៉ូប៉ុណ្ណោះ រីឯពេលនេះឡើងដល់ ១៥០លានអ៊ឺរ៉ ដែលជាតម្លៃខ្លួនខ្ពស់បំផុត ដែលមានគេមាន។

នៅក្នុងរយៈពេល១រដូវកាលកន្លងទៅនេះ Vinicius បានបង្ហាញទម្រង់លេងបានល្អខ្លាំង ដោយបានចូលប្រកួត ៥២ប្រកួត និងស៊ុតចូល២៣គ្រាប់ឲ្យក្លឹប Real Madrid៕