បណ្តាញសង្គម

Rashford ជិត​ត​កុងត្រា​ថ្មី​ជាមួយ Man Utd ឯប្រាក់ឈ្នួលវិញច្រើនមិនធម្មតា

ខ្សែប្រយុទ្ធ Marcus Rashford កាន់ខិតជិតនឹងការចុះកុងត្រាថ្មីជាមួយ Manchester United។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Mirror ក្លឹបបិសាចក្រហមសម្រេចផ្ដល់កុងត្រារយៈពេលវែងដល់ខ្សែប្រយុទ្ធ Rashford ជាមួយនឹងប្រាក់ឈ្នួលដល់ទៅ ៣៧ ម៉ឺនផោនក្នុងមួយសប្ដាហ៍។

បើតាមប្រភពទុកចិត្តបាន បានបញ្ជាក់ថា ការចរចាឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយភាគី Manchester United និងភាគី Rashford កំពុងមានអារម្មណ៍ល្អជាមួយគ្នា ហើយនៅតែបញ្ហាលម្អិតមួយចំនួនទៀតប៉ុណ្ណោះ ដែលនៅត្រូវការបន្តចរចាគ្នា។

ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍ណាអាចអះអាងថា កុងត្រារយៈពេលវែងនោះ គឺរយៈពេលប៉ុន្មានឲ្យប្រាកដនោះទេ។ កុងត្រាបច្ចុប្បន្នរបស់ Rashford នឹងផុតកំណត់នៅចប់រដូវកាលក្រោយ។

Rashford បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាល ២០២២/២០២៣ ដោយស៊ុតចូលសរុប ៣០ គ្រាប់ ក្នុងការប្រកួតសរុប ៥៦ ប្រកួត៕