បណ្តាញសង្គម

Hazard ប្រាប់​ពី​មូលហេតុ​ដែល​មិន​ទាន់​ចូល​និវត្តន៍​ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ Real

ខ្សែប្រយុទ្ធ Eden Hazard បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះពីមូលហេតុ ដែលគេមិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្រោយចែកផ្លូវជាមួយក្លឹប Real Madrid។

Hazard បាននិយាយថា៖" ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចនៅលេងជាកីឡាករអាជីពបានអញ្ចឹង។ ខ្ញុំបានសម្រាក ២-៣ឆ្នាំហើយ។ អញ្ចឹងខ្ញុំនៅមានកម្លាំងគ្រប់គ្រាន់ "។ កីឡាករនេះបន្តថា៖" មកទល់នឹងពេលនេះខ្ញុំមិនសម្រេចទៅណាបន្ទាប់នោះទេ បន្ទាប់ពីឆ្លងផុត៣ឆ្នាំដ៏លំបាកកន្លងមក ខ្ញុំចង់ចំណាយពេលនៅជាមួយគ្រួសារ ដើរលេងដូចអ្នកផ្សេងឯទៀតអញ្ចឹង "។

បើតាមសារព័ត៌មានជាច្រើន បន្ទាប់ពីចប់នឹង Real Madrid កីឡាករ Hazard អាចនឹងផ្លាស់ទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ឬក៏លីគកំពូលបែលហ្ស៊ិក៕