បណ្តាញសង្គម

Man Utd កំពុង​ទាក់ទង​យក​ Mount ពី​ Chelsea

ក្លឹប Manchester United កំពុងត្រៀមខ្លួនប្រកួតប្រជែងដេញថ្លៃទិញយក ខ្សែបម្រើ Mason Mout ពីក្លឹប Chelsea នៅក្នុងពេលនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizo Romano ។

តាមពិតទៅសាមីខ្លួន Mount បានព្រមព្រៀងទៅឲ្យ Man Utd ហើយព្រោះតែកីឡាករនេះមិនចង់បន្តនៅ Chelsea ទៀតនោះទេ។ Man Utd កំពុងខិតខំបញ្ចប់ការទិញយកកីឡាករមួយនេះ រីឯ Chelsea គឺចាំតែលក់កីឡាករនេះចេញទេឲ្យតែត្រូវថ្លៃ ដោយក្លឹបតោខៀវនេះទាមទារថ្លៃប្រមាណ ៦០-៦៥លានផោនប៉ុណ្ណោះ។

Mout បានលេងឲ្យ Chelsea បាន៤រដូវកាលហើយ ដោយចូលលេងបាន ១៩៥ប្រកួត និងស៊ុតចូលបាន ៣៣គ្រាប់៕