បណ្តាញសង្គម

កំណែទម្រង់ដ៏ធំ បិសាចក្រហម ដាក់តម្លៃច្បាស់ៗ​ លក់​ចេញកីឡាករ​១៣​រូប​

ERIK TEN HAG ត្រូវបានគេរាយការណ៍ថា មានផែនការលក់ចេញនូវកីឡាករ 13 នាក់ដែលជាផ្នែកមួយនៃការកំណែទម្រង់ដ៏ធំរបស់ Manchester United ដែលមានតម្លៃសរុបដល់ទៅ ២៦០លានអឺរ៉ូ ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 53 ឆ្នាំរូបនេះ បិសាចក្រហម ចាប់ផ្ដើមមានពានរាប់ឡើងវិញ ដោយបានឈ្នះរង្វាន់ Carabao Cup និងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League។ ប៉ុន្តែលោកចាំមិនភ្លេចទេ អំពីបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 7-0 ទល់គូប្រជែង Liverpool និងបញ្ចប់រដូវកាល ដោយការដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Man City ដល់ទៅចំនួន ១៤ ពិន្ទុ។

គាត់មានបំណងចង់ពង្រឹងក្រុមរបស់គាត់នៅរដូវក្តៅនេះក្នុងមុខតំណែងមួយចំនួន ដើម្បីព្យាយាមបិទគម្លាតនោះ មុនពេលចាប់ផ្តើមយុទ្ធនាការ 2023/24 ក្នុងនោះ សម្រេចដាក់លក់កីឡាករចំនួន ១៣ រូបចេញ ដើម្បីមានទុនប្រមាញ់កម្លាំងមានសក្ដានុពលថ្មីៗ។

កីឡាករទាំង ១៣នាក់ដែលដាក់លក់នោះមាន

១.Jadon Sancho តម្លៃ ៤៥លានអឺរ៉ូ

២.Harry Maguire តម្លៃ ៤០លានអឺរ៉ូ

៣.Scott McTominay តម្លៃ ៤០លានអឺរ៉ូ

៤.Anthony Martial តម្លៃ ២៥លានអឺរ៉ូ

៥.Dean Henderson តម្លៃ ២០លានអឺរ៉ូ

៦.Donny van de Beek តម្លៃ ២០លានអឺរ៉ូ

៧.Fred តម្លៃ ២០លានអឺរ៉ូ

៨.Anthony Elanga តម្លៃ ២០លានអឺរ៉ូ

៩.Hannibal Mejbri តម្លៃ ១៣លានអឺរ៉ូ

១០.Alex Telles តម្១០លានអឺរ៉ូ

១១.Brandon Williams តម្លៃ ៥លានអឺរ៉ូ

១២.Eric Bailly តម្លៃ ២០លានអឺរ៉ូ

១៣.Zidane Iqbal តម្លៃ ៨៥ម៉ឺនអឺរ៉ូ