បណ្តាញសង្គម

កីឡាករ​ Chelsea ម្នាក់​ទៀត​សម្រេច​ចាក​ចេញ​ពី​ក្លឹប

ក្នុងថ្ងៃនេះ ក្លឹប AC Milan បានព្រមព្រៀងគ្នាជាមួយ Chelsea ក្នុងការផ្ទេរយកខ្សែបម្រើ Ruben Loftus-Cheek។

យោងតាម Goal ក្លឹបទាំងពីរបានឯកភាពគ្នាចំពោះតម្លៃផ្ទេរប្រមាណជិត ២០ លានដុល្លារសហរដ្ឋអាមេរិក។ ខាងកីឡាករក៏ព្រមទៅ AC Milan ផងដែរ។ សេចក្ដីព្រមព្រៀងនេះ មានន័យថា Loftus-Cheek គឺជាកីឡាករ Chelsea ម្នាក់ទៀតដែលចាកចេញពីក្លឹប Chelsea ក្នុងទីផ្សារដោះដូរនាពេលថ្មីៗកន្លងទៅ។

មួយរយៈពេលចុងក្រោយ កីឡាករមួយចំនួនដូចជា N'Golo Kante ខ្សែការពារ Kalidou Koulibaly អ្នកចាំទី Edou Mendy ជាដើមបានទៅចូលរួមក្លឹបថ្មី។ កីឡាករមួយចំនួនទៀតដូចជា ខ្សែស្លាប Hakim Ziyech ខ្សែការពារស្លាប Cesar Azpilicueta ខ្សែបម្រើ Mason Mount និង Kai Havertz កំពុងស្ថិតក្នុងដំណាក់កាលចរចាត្រៀមចេញទៅរកក្លឹបថ្មី។

ក្លឹប Chelsea កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រែប្រួលធំមួយ ក្រោយការមានការផ្លាស់ប្ដូរម្ចាស់ក្លឹបនិងក្បាលម៉ាស៊ីនដឹកនាំកាលពីចុងឆ្នាំមុន។ ក្លឹបបានធ្លាប់ទម្រង់លេងយ៉ាងខ្លាំងកាលពីរដូវកាល លីគកំពូលអង់គ្លេស ២០២២/២០២៣ កន្លងទៅ ដោយឈ្នះបានតែ ១១ ប្រកួតប៉ុណ្ណោះ តែចាញ់ដល់ទៅ ១៦ ដង ហើយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ១២៕