បណ្តាញសង្គម

ជ័យជម្នះ​យប់​មិញ​របស់​ សុខ​ ធី​ មាន​ការ​សាទរ​ច្រើន​នៅ​ខ្មែរ​មាន​ទាំង​កីឡាករ​ គ្រូ​ និង​ឧកញ៉ា

សន្ទុះនៃការគាំទ្ររបស់កីឡាករ សុខ ធី ពេលប្រកួតម្ដងៗនៅតែច្រើន និងមានអ្នកតាមដានទស្សនាច្រើនពិសេសអ្នកនៅខ្មែរតែម្ដង។

ជាក់ស្ដែងការប្រកួតចុងក្រោយរបស់គេមុនមកខ្មែរនេះមានការតាមដាន និងទស្សនាអបអរច្រើនដូចជាគ្រូៗ កីឡាករខ្មែរ Admin live ពិសេសគឺអ្នកគាំទ្រគុនខ្មែរតែម្ដង។បន្ទាប់ពីកីឡាករ សុខ ធី យកឈ្នះអ្នកលេងកម្ពស់ ផេតវិឆ័យ ភ្លាមៗនោះគឺឃើញមានអ្នកអបអរសាទរច្រើនតាមបណ្ដាហ្វេសបុកផេករបស់កីឡាករ គ្រូៗប្រដាល់នៅខ្មែរ មានទាំងលោកឧកញ៉ា ស្រី ចាន់ថន ផងដែរ។

បន្ថែមពីនេះទៅទៀតក៏មានការឧបត្ថម្ភថវិកាខ្លះៗតាមរយៈ Admin live ប្រដាល់ផងដែរជាទឹកចិត្តរបស់អ្នកស្រឡាញ់គាំទ្រ សុខ ធី និងជាការលើកទឹកចិត្តចំពោះការប្រកួតជាមួយជើងខ្លាំងថៃខាងលើ។

បន្ទាប់ពីការប្រកួតនេះហើយតាមដំណឹងនោះគឺកីឡាករ សុខ ធី នាំគ្រួសារមករស់នៅកម្ពុជាវិញហើយ និងត្រៀមខ្លួនប្រកួតតាមសង្វៀននានា។

កីឡាករដើមកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះទំនងជាមករួមរស់ជាមួយក្លឹបថ្មីរបស់លោកឧកញ៉ា ស្រី ចាន់ថន។រំលឹកដែរថា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះកីឡាករ សុខ ធី បានប្រកួតឈ្នះពិន្ទុកីឡាករថៃ ផេតវិឆ័យ នៅសង្វៀនប្រដាល់មួយក្នុងប្រទេសថៃ៕