បណ្តាញសង្គម

Steven Gerrard យល់ព្រមចុះកុងត្រា២ឆ្នាំ ដឹកនាំក្លឹប Al-Ettifaq នៅលីកកំពូល អារ៉ាប់ប៊ីសាអូឌីត

អតីតកីឡាករជម្រើសជាតិអង់គ្លេស និង ក្លឹប Liverpool កីឡាករ Steven Gerrard បានសម្រេចទៅដឹកនាំក្លឹបមួយ នៅលីកអារ៉ាប់ប៊ីសាអូឌីត។

Steven Gerrard បានចុះកុងត្រារយៈពេល ២ឆ្នាំដឹកនាំក្លឹប Al-Ettifaq នៅលីកអារ៉ាប់ប៊ីសាអូឌីត។ ការសម្រេចទៅដឹកនាំក្លឹបនៅលីកតំបន់អាស៊ីមួយនេះស្របពេលដែលក្លឹបនៅ Saudi Pro League បានទិញយកកីឡាករល្បីៗនៅតំបន់អឺរ៉ុបទៅលេងនៅទីនោះ តួយ៉ាងដូចជា Cristiano Ronaldo Karim Benzema និង Kante ជាដើម។

អតីតកីឡាករ Liverpool រូបនេះបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ហើយបានព្យួរស្បែកជើងចូលនិវិត្តន៍ពីកីឡាករបាល់ទាត់នៅក្នុងឆ្នាំ ២០១៦។ Gerrard បានទៅដឹកនាំក្លឹប Rangers ដែលជាក្លឹបលេងនៅលីករបស់ស្កុតលែន ហើយក៏ជាក្លឹបដំបូងដែលលោកបានដឹកនាំក្នុងអាជីពជាគ្រូបង្វឹក។

លោកបានជួយឱ្យក្លឹប Rangers ឈ្នះពាន Scottish Premiership នៅរដូវកាល ២០២០-២០២១។ បន្ទាប់មកទៀតនៅក្នុងឆ្នាំ ២០២១ Gerrard បានចូលទៅដឹកនាំក្លឹប Aston Villa ប៉ុន្តែបានចាកចេញវិញក្រោយពីដឹកនាំបាន ៤០ប្រកួត៕