បណ្តាញសង្គម

Newcastle ទិញ​កីឡាករ​អ៊ីតាលី​មួយ​រូប​ក្នុង​តម្លៃ​ក្បែរ ៧០លាន​ដុល្លារ​អាមេរិក

ក្លឹប Newcastle United បាននាំចូលខ្សែបម្រើអ៊ីតាលីកីឡាករ Sandro Tonali ពីក្លឹប AC Milan ក្នុងតម្លៃ ៥៥លានផោន ឬ ប្រហាក់ប្រហែលនឹង ៧០លានដុល្លារសហរដ្ឋអាមេរិក។

កីឡាកររូបនេះបានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លឹប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវិនិយោគនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ សូមជម្រាបផងដែរថា Tonali កើតឆ្នាំ២០០០ លេងឱ្យ AC Milan តាំងពីឆ្នាំ២០២០ ដោយបង្ហាញខ្លួនបាន ១២០ដង ហើយរកបាន ៧គ្រាប់។

នេះជាការទិញកីឡាករលើកទី១ របស់ Newcastle នៅក្នុងទីផ្សាររដូវក្ដៅឆ្នាំ២០២៣នេះ។ ខ្សែបម្រើអ៊ីតាលី Tonali រូបនេះជាកីឡាករថ្លៃជាងគេទី២ ក្នុងប្រវត្តិសាស្ត្រផ្ទេរកីឡាកររបស់ក្លឹប Newcastle។

ក្លឹបនេះទិញថ្លៃជាងគេបង្អស់គឺអស់ប្រមាណ ៧៦លានដុល្លារអាមេរិក ដោយទិញខ្សែប្រយុទ្ធក្លឹប Real Sociedad កីឡាករ Alexander Isak កាលពីឆ្នាំមុន៕