ខ្សែប្រយុទ្ធ Paulo Dybala បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា គេនៅបន្តលេងនៅក្លឹប Roma ដោយមិនផ្លាស់ទៅកាន់ក្លឹប Chelsea នោះឡើយ។
កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា Chelsea ចាប់អារម្មណ៍ចង់ Dybala មកកាន់ក្លឹបរបស់ខ្លួននៅរដូវកាលថ្មីនេះ។
ជាពិសេសនោះគឺ កីឡាករ Chelsea ខ្សែការពារ Thiago Silva បាននិយាយដោយបង្ហាញក្ដីសង្ឃឹមថា ខ្សែប្រយុទ្ធខាងលើនេះនឹងមកកាន់តោខៀវ ក្រោយជួបគ្នាដោយចៃដន្យក្នុងការប្រកួតកីឡាមួយ។
យ៉ាងណា Dybala បាននិយាយច្បាស់ៗថា គេពេញចិត្តនៅ Roma អញ្ចឹងគេនៅបន្តនៅក្លឹបនេះសម្រាប់រដូវកាលខាងមុខតទៀត៕