ក្លឹប Napoli បានតែងតាំង លោក Walter Mazzarri ឲ្យមកធ្វើជាគ្រូបង្គោលថ្មីសម្រាប់រដូវកាលឆ្នាំ២០២៣/២៤ នេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះនៅក្នុងថ្ងៃនេះ។
លោក Walter ត្រូវបានតែងតាំងជំនួស លោក Rudi Garcia ដែលត្រូវបាន Napoli បានបណ្ដេញចេញក្រោយបានមកដឹកនាំនៅក្លឹបនេះបាន ៥ខែ។
គ្រូបង្គោលក្លឹប Napoli នេះជាអ្នកដឹកនាំក្លឹបមានបទពិសោធន៍ជាង ២៧ឆ្នាំហើយ ដោយធ្លាប់ដឹកនាំ ក្លឹបធំៗដូចជា Napoli នេះក៏ដូចជា Inter Milan ផងដែរ៕