បណ្តាញសង្គម

Jude Bellingham ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ ដែល​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​

ខ្សែប្រយុទ្ធ Jude Bellingham ជាកីឡាករវ័យក្មេងជាងគេទើបមានអាយុ ដែលមានតម្លៃខ្ពស់បំផុតលើពិភពលោកនៅក្នុងពេលនេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt។

កីឡាករទើបមានវ័យ ២០ឆ្នាំ តែមានតម្លៃខ្លួនរហូតទៅដល់ ១៨០លានអ៊ឺរ៉ូ ខណៈ Haaland មានវ័យ២៣ឆ្នាំ និង Mbappe មានវ័យ២៥ឆ្នាំ ទើបមានតម្លៃខ្លួនដូចគ្នានេះ ក្នុងខណៈនេះ។ ក្នុងរដូវកាលនេះ Jude Bellingham បានមកលេងឲ្យ Real Madrid ដោយចូលលេងបាន៣០ប្រកួត និងស៊ុតចូល២០គ្រាប់។

កីឡាករនេះជាខ្សែប្រយុទ្ធស្នូលរបស់ Real ដែលបានទិញពី Dortmund មកដោយបានចុះកុងត្រាមកលេងឲ្យក្លឹងអធិរាជស Real Madrid រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩៕