បណ្តាញសង្គម

Luisថា​ មុន​និង​ក្រោយ​ PSG គង់​តែ​គ្មាន​ Mbappe

លោក Luis Enrique គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះក្រោយមានការរិះគន់រឿងដក ខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតង់ទី២ ក្នុងការប្រកួតតទល់នឹង Monaco កាលពីពេលថ្មីៗនេះថា មុននិងក្រោយក្លឹបលោកគង់តែដោយគ្មាន ខ្សែប្រយុទ្ធរូបនេះអញ្ចឹងការសម្រេចបែបណាទីលានប្រកួតគឺស្រេចលើលោក។

លោក Luis បាននិយាយថា៖" មុននិងក្រោយ យើងគង់តែលេងដោយគ្មាន Mbappe អញ្ចឹងហើយខ្ញុំសម្រេចស្វែងរកវិធីណាដែលល្អបំផុតដល់ក្រុមយើងនេះឲ្យលេងឲ្យកាន់តែល្អ "។ លោកបន្តថា៖" ខ្ញុំមិនចង់បង្កើតការដេញដោលរញ៉េរញ៉ៃច្រើននោះទេ ការសម្រេចចិត្តបែបណាក្នុងការដុះដូរលើទីលានគឺលើខ្ញុំជាអ្នកសម្រេច "។

បើតាមព័ត៌មានដែលទទួលបានជាច្រើនបានឲ្យដឹងថា Mbappe នឹងចាកចេញពី PSG នៅរដូវកាលក្រោយនេះហើយ៕