បណ្តាញសង្គម

Lewandowski មាន​សមត្ថភាព​មិន​ធម្មតា​ ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ១០ឆ្នាំ​ចុង​ក្រោយ​នេះ

 

ខ្សែប្រយុទ្ធ Robert Lewandowski បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយគេជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបំផុត ក្នុងលីគកំពូលអឺរ៉ុបទាំង៥ បន្ថែមនឹងប្រកួតក្របខ័ណ្ឌផ្សេងៗទៀតក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt ក្នុងថ្ងៃនេះ។

Lewandowski បានចូលលេងក្នុងប្រកួតសរុប ៤៧៨ប្រកួត និងស៊ុតចូល ៤០៧គ្រាប់ ដែលជាកំណត់មួយខ្ពស់បំផុត ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកមានកំណត់ត្រាបន្ទាប់ ស៊ុតចូល ៣៧៧គ្រាប់ ក្នុង៤៥៨ប្រកួត បន្តដោយ Cristiano Ronaldo ស៊ុតចូល ៣៥០គ្រាប់ ក្នុង ៤០៦ប្រកួត។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ Lewandowski ក៏បានចូលលេងឲ្យក្លឹប Bayern Munich និងក្លឹប Barcelona ដោយរកពានតូចធំដោយដូចជាពាន Bundesliga និង UEFA Champions League ឲ្យ Bayern Munich និងពាន Spanish Cup និងពាន Spanish Super Cup ឲ្យ Barcelona ផងដេរ៕