បណ្តាញសង្គម

គ្រូ​ Inter ឆ្លើយ​តប​បែប​នេះ​​នឹង​ព័ត៌មាន​ក្លឹប​ផ្សេង​​ទាក់​ទង​ចង់​បាន​លោក​

លោក Simone Inzaghi គ្រូបង្គោលក្លឹប Inter Milan បានឆ្លើយតបទៅនឹងសារព័ត៌មាន ក្រោយមានពាក្យចចាមអារ៉ាមជាច្រើនថាលោកត្រូវបានក្លឹបផ្សេងទាក់ទងចង់បានសម្រាប់រដូវកាលក្ដៅខាងមុខនេះ។លោក Simone បាននិយាយថា៖" ខ្ញុំចង់និយាយថា ខ្ញុំពេញចិត្តនឹងនៅក្លឹប Inter Milan នេះ "។

លោកបន្តថា៖" ទាក់ទងក្លឹបផ្សេងទាក់ទងចង់បានខ្ញុំ? វាមិនមែនជាបញ្ហាអីនោះទេ។ គ្រាន់តែថាពេលនេះខ្ញុំសប្បាយចិត្តនឹងនៅក្លឹបនេះ ពេញចិត្តនឹងថ្នាក់ដឹកនាំ និងកីឡាករ។ ខ្ញុំផ្ដោតតែលើការអភិវឌ្ឍសមត្ថភាពក្លឹបនេះនៅក្នុងពេលនេះ "។

លោក Simone ត្រូវបានសារព័ត៌មាន The Mirror កាលពីពេលថ្មីៗនេះថា មានក្លឹបមួយចំនួនសម្លឹងចង់បានដូចជាក្លឹប Barcelona និងក្លឹបចំនួន ៣ក្លឹបមកពី Premier League៕