ខ្សែប្រយុទ្ធ Erling Haaland មានកំណត់ត្រាស៊ុតចូលទីយ៉ាងល្អក្នុងកម្មវិធី Champions League។
ត្រឹមវ័យ ២៣ ឆ្នាំ កីឡាកររូបនេះ ស៊ុតចូលដល់ទៅ ៤១ គ្រាប់ ក្នុង ៣៧ ប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលអឺរ៉ុប។ នេះមានន័យថា បើគិតជាអត្រាគ្រាប់បាល់ស៊ុតវិញ កីឡាករ Haaland ស៊ុតចូលប្រមាណ ១,១៧ គ្រាប់ក្នុងមួយប្រកួត គិតជាមធ្យម។
អត្រាបែបនេះ ធ្វើឲ្យ Haaland ក្លាយជាកីឡាករដែលមានអត្រាស៊ុតចូលទីល្អបំផុតក្នុងប្រវត្តិសាស្ត្រ UCL បើធៀបនឹងចំនួនប្រកួតដែលបានចូលលេង។
បច្ចុប្បន្ន Cristiano Ronaldo គឺជាកីឡាករដែលស៊ុតចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ UCL ដោយស៊ុតចូល ១៤០ គ្រាប់ ក្នុង ១៨៣ ប្រកួត។
ឯ Lionel Messi ឈរលេខ ២ ដោយស៊ុតចូល ១២៩ គ្រាប់ ក្នុង ១៦០ ប្រកួត។ ខ្សែប្រយុទ្ធ Manchester City រូបនេះ ទើបជួយក្លឹបឈ្នះឡើងដល់វគ្គ ៨ ក្រុម UCL កាលពីយប់មិញដោយឈ្នះក្លឹបដាណឺម៉ាក Copenhagen ក្នុងលទ្ធផលសរុប ៦ ទល់នឹង ២៕
ដកស្រង់ពី៖ Sabay