បណ្តាញសង្គម

Ancelotti ជា​គ្រូ​ដែល​ដឹកនាំ​ឈ្នះ​ប្រកួត​ច្រើន​ជាង​គេ​នៅ​ UCL

លោក Carlo Ancelotti ជាគ្រូបង្គោលដែលដឹកនាំឈ្នះការប្រកួតជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ UEFA Champions League។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt។

លោកធ្លាប់ដឹកនាំប្រកួតក្នុង UCL ចំនួន ១៩៨ប្រកួត ដោយក្នុងនោះឈ្នះ ១១៥ប្រកួត។

លោក Ancelotti ជាគ្រូបង្គោលមិនធម្មតាដោយធ្លាប់ដឹកនាំក្លឹបធំៗជាច្រើនដូចជា ក្លឹប Juventus, Inter Milan, Chelsea, PSG, Bayern Munich ជាដើមនិងចុងក្រោយនេះគឺ Real Madrid។

ក្នុងរយៈពេលដឹកនាំក្លឹប៣០ឆ្នាំជាងនេះ លោកធ្លាប់ឈ្នះពាននេះចំនួន៤ដង ដោយធ្លាប់ឈ្នះនៅ AC Milan ២ដង និង Real Madrid ២ដង៕

ដកស្រង់ពី៖ Sabay