បណ្តាញសង្គម

Haaland ពេញ​ចិត្ត​នៅ​ Premier League ព្រោះ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​

ខ្សែប្រយុទ្ធ Erling Haaland បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីពេលថ្មីៗនេះថា គេពេញចិត្តនៅ Premier League ដោយសារតែមានការប្រកួតប្រជែងខ្ពស់ ព្រោះក្លឹបជាច្រើនសុទ្ធតែមានឱកាសឈ្នះពាននេះ។

Haaland បាននិយាយថា៖" ខ្ញុំគិតថាចំណុចល្អមួយបំផុតរបស់ Premier League នេះគឺមានក្លឹបជាច្រើនដែលសុទ្ធតែមានឱកាសឈ្នះពានមួយនេះ "។

កីឡាករនេះបន្តថា៖" ជាក់ស្ដែងឆ្នាំមុន គឺក្លឹប Manchester City យើងជាអ្នកឈ្នះ ហើយឆ្នាំនេះយើងព្យាយាមយកឈ្នះអញ្ចឹងម្ដងទៀត។ វាមិនងាយនោះទេ តែយើងមិនអន់ពេកនោះដែរក្នុងការប្រកួតប្រជែងយកពាន "។

នៅក្នុងខណៈនេះ Man City កំពុងឈរនៅលេខ២ក្នុងតារាងប្រកួត PL ដោយមាន ៦២ពិន្ទុ ខណៈ Liverpool កំពុងឈានមុខក្នុងតារាងប្រកួតនេះមាន ៦៣ពិន្ទុ៕

ដកស្រង់ពី៖ Sabay