បណ្តាញសង្គម

​ប្រាក់ សុវណ្ណារ៉ា ​ចង់​​​​ធ្វើ​ការ​​​ជា​មួយ​ជម្រើស​ជាតិ​ក្នុង​​​តំណែង​ណាមួយ

លោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកកម្រិត ខ្ពស់នឹងយល់ព្រម បម្រើការងារក្នុង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រសិនបើសហព័ន្ធផ្ដល់ឲ្យតំណែងណាមួយ។បង្វឹកដែលទើប ចាកចេញពីក្លឹបបឹងកេតអង្គរ រូបនេះបានឲ្យដឹងថា លោកយល់ព្រមចូលរួម បម្រើការងារក្នុងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ពីព្រោះបច្ចុប្បន្នមិនទាន់មាន ក្លឹបណាចាប់អារម្មណ៍ លើលោកនៅឡើយ។

ការចូលរួមជួយក្នុងក្រុមជម្រើសជាតិនេះក្នុងន័យជួយបណ្តុះបណ្តាល រាល់ចំណុចខ្វះខាត ដែលក្រុមបាល់ទាត់កម្ពុជាមាន។ ទាក់ទង នឹងកុងត្រារបស់លោក Lee Tae Hoon ដែលស្ថិតក្នុងភាពស្រពិចស្រពិលគ្រូបង្វឹកដែលធ្លាប់ដឹកនាំ ណាហ្គាវើល រូបនេះលើកឡើងថា លោកចង់ឲ្យបុរសកូរ៉េខាងត្បូងនៅដឹកនាំក្រុមជម្រើសជាតិកម្ពុជាបន្តទៀត។

ទស្សនរបស់លោកនេះ ពីព្រោះមើលឃើញពីសមត្ថភាពខ្ពស់របស់បុរសកូរ៉េខាងត្បូងរូបនេះ។ លោក ប្រាក់ សុវណ្ណារ៉ាបញ្ជាក់ទៀតថា លោក Lee មានសមត្ថភាពដឹកនាំកម្ពុជាមកដល់បច្ចុប្បន្នមិនមែនគ្រូបង្វឹកគ្រប់រូបអាចធ្វើបាននោះទេ។ លោកមើលឃើញថា បុរសកូរ៉េខាងត្បូងបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។លោក Lee Tae Hoon បានចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាលើកទី១ កាលពីឆ្នាំ២០១០ ដល់២០១២។ បន្ទាប់មកលោកបានចូលខ្លួនមកដឹកនាំកម្ពុជាជាលើកទី២ ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៦។ ចំណែកឆ្នាំ២០១៧ លោក Lee មិនទាន់តកុងត្រានៅឡើយ៕

ដកស្រង់ពី៖ Sabay