បណ្តាញសង្គម

ក្មួយ​ស្រី​​ កែវ​ រំចង់​ ហោះ​ពី​អាមេរិក​មក​ប្រកួត​ជា​មួយ​ថៃ

កែវ រំចង់ មិនត្រឹមតែល្បីខ្លួន ឯងនោះទេ នៅមានក្មួយស្រី បង្កើតជាប់ឈាមជ័រ ជាអ្នកប្រដាល់ដែល មានបទពិសោធន៍ លើសង្វៀនច្រើនដង ដែរនៅសហរដ្ឋអាមេរិក ឥលូវត្រៀមខ្លួនបង្ហាញសមត្ថភាព លើកទី២នៅថៃ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ៧ល្ងាច តាមប៉ុស្តិ៍លេខ៣ថៃ។

តាមការឲ្យដឹង ពីភរិយារបស់ជើងខ្លាំង កែវ រំចង់ ថា ឥលូវប្ដីរបស់ អ្នកស្រីមិននៅ កម្ពុជានោះទេ គឺចេញទៅប្រទេសថៃ បានប៉ុន្មានថ្ងៃ ហើយដើម្បីបង្ហាត់ និងចាំឡើង ឲ្យទឹកក្មួយស្រី បង្កើតដែលរស់ នៅឯសហរដ្ឋអាមេរិក ដែលត្រូវប្រកួត នៅប្រទេសថៃ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ។

ជើងខ្លាំង កែវ រំចង់ ក៏បានឲ្យដឹងពីប្រទេសថៃថា ក្មួយស្រីរបស់គេ សុម៉ាថា មានអាយុ ១៤ឆ្នាំ ប្រកួតបាន ៩ដង ក្នុងនោះឈ្នះ៨ និងចាញ់១។ ក្មួយស្រីបង្កើតរបស់គេ នឹងត្រូវប្រកួតនៅ ខេត្តឈៀងម៉ៃ ប្រទេសថៃ វេលាម៉ោង ៧ល្ងាច ផ្សាយផ្ទាលតាមប៉ុស្តិ៍លេខ៣ ថៃ។បច្ចុប្បន្ន កែង រំចង់ កំពុងស្នាក់នៅប្រទេសថៃ ដើម្បីប្រាប់តិចនិក ប្រកួតក៏ដូចជា នៅជួយឲ្យទឹកក្មួយស្រីផងដែរ។ គេគ្រោងនៅប្រទេសថៃ ប្រហែលជា២សប្តាហ៍ ទើបត្រលប់មកកាន់ ប្រទេសកម្ពុជាវិញ៕

ដកស្រង់ពី៖ Sabay