បណ្តាញសង្គម

El-Hadary វ័យ​៤៤​ឆ្នាំ​ក្លាយ​ជា​កីឡាករ​ចាស់​បំផុត​លេង​ការ​ប្រកួត​ពាន​ទ្វីប​អាហ្វ្រិក​

អ្នកចាំទីជម្រើសជាតិ អេហ្ស៊ីប Essam El-Hadary បានក្លាយជាកីឡាករ ចាស់ជាងគេ នៅពានទ្វីបអាហ្វ្រិក ឬ Africa Cup of Nations បន្ទាប់ពីបង្ហាញខ្លួន ក្នុងប្រកួតបើកឆាកពូល D ទល់នឹងម៉ាលី កាលពីម្សិលមិញ។

កីឡាករដែលធ្លាប់ ឈ្នះពានខាងលើ ចំនួន៤ដងរូបនេះ ពីដំបូងគឺអង្គុយកៅអី បម្រុងប៉ុណ្ណោះ តែនៅពេល អ្នកចាំទីដៃទីមួយ រងរបួសស្មាទើប រូបគេមានឱកាសចូលលេង។ គណនី Twitter របស់ FIFA បានបង្ហោះអបអរចំពោះ El-Hadary ដែលបានលេងពាន Africa Cup ក្នុងវ័យ៤៤ ឆ្នាំ និង២ថ្ងៃ។ El-Hadary បច្ចុប្បន្នលេងឲ្យក្លឹប Wadi Degla នៃក្របខ័ណ្ឌអេហ្ស៊ីប។ គេធ្លាប់ឈ្នះ Africa Cup of Nations លើកដំបូងនៅឆ្នាំ១៩៩៨ រួចឈ្នះ៣លើកទៀតនៅឆ្នាំ ២០០៦, ២០០៨ និង២០១០ ជាមួយជម្រើសជាតិអេហ្ស៊ីប៕

ដកស្រង់ពី៖ Sabay