បណ្តាញសង្គម

មូល​ហេតុ​ចម្បង៣​ធ្វើ​ឲ្យ ​​អាស៊ីអ៊ឺរ៉ុប​ បើក​ឆាក​រដូវ​កាល​ថ្មី ​មិន​សូវ​បាន​ល្អ​​

គ្រូបង្គោលរបស់ ក្លឹបបាល់ទាត់ អាស៊ីអ៊ឺរ៉ុប ទម្លាយឲ្យដឹង ចំណុចខ្វះ៣ ដែលសមាជិក ក្រុមរបស់លោកមាននា៣ប្រកួត កន្លងទៅ ដែលទើប ចាប់ផ្ដើមរដូវការ ២០១៧ នៃពានរង្វាន់ លីគកំពូលកម្ពុជា។

លោក សុខ វាសនា គ្រូបង្វឹក ក្រុមបាល់ទាត់ អាស៊ីអ៊ឺរ៉ុប បានឲ្យដឹង ក្រោយបរាជ័យ ក្រោមថ្វីជើង ក្រសួងការពារជាតិ កាលពីថ្ងៃសៅរ៍ ទី៤ ខែមិនា ឆ្នាំ ២០១៧ ថា តាមលទ្ធផល និងការប្រកួត ជាក់ស្ដែង ទៅ៣ប្រកួតនេះ កូនក្រុមរបស់លោក លេងមិនទាន់ ល្អនោះទេ។ ទី១ កម្លាំង៖ កីឡាករមិនសូវ មានកម្លាំង គ្រប់គ្រាន់សម្រាប់ ការប្រកួត ពេញ៩០នាទី។

កម្លាំងរបស់ ពួកគេ មិនពេញស៊ុហ្វ សម្រាប់៩០នាទីឡើយ ដូច្នេះពួកគេ តែងតែថមថយ នៅចុងវគ្គទី២ ដែលធ្វើឲ្យដៃគូ ងាយរកគ្រាប់បាល់បាន។ ទី២ ពួកគេលេង មិនទាន់ត្រូវគ្នា ពោលគឺមិនយល់ចិត្តគ្នា។

ពួកគេមួយចំនួន ទើបចូលរួម ក្រុមដែលមាន របៀបលេងខុសគ្នា។ ទី៣ ពេលវេលាហ្វឹកហាត់ មិនគ្រប់គ្រាន់ កីឡាករទាំងអស់ មិនសូវបានហាត់ នោះទេមុនពេល ប្រកួតក៏ដូចជា ការត្រៀមទុកមុន ពេលបើករដូវកាល លីគកំពូលកម្ពុជា។

លោក សុខ វាសនា បន្តថា លោកកំពុង ព្យាយាមកែលម្អ នៅចំណុចខ្វះខាត ទាំងអស់នេះ ដើម្បីឲ្យក្រុមរឹងមាំ និងអាចស្វែងរក ជ័យជម្នះនៅប្រកួត ក្រោយទៀត។ ក្រុមបាល់ទាត់អាស៊ីអ៊ឺរ៉ុប ប្រកួតបាន៣លើក មកហើយ ដោយលើកទី១ ចាញ់ក្រុម ភ្នំពេញក្រោន ៣-០ ទី២ ឈ្នះក្រុម CMAC ៤-២ និងលើកចុងក្រោយ ចាញ់ក្រុមក្រសួងការពារជាតិ ៤-១ កាលពីថ្ងៃសៅរ៍ នៅឯកីឡដ្ឋាន ស្តាតចាស់៕

ដកស្រង់ពី៖ Sabay