បណ្តាញសង្គម

ខ្សែ​បម្រើ Xabi Alonso ប្រកាស​លា​ឈប់​ពី​អាជីព​លើ​វាល​ស្មៅ​ចុងរដូវ​កាល​នេះ

កីឡាករចាស់វស្សា Xabi Alonso ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich បានប្រកាសតាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួនថា នឹងចូលនិវត្ត ពីពិភពបាល់ទាត់ ពេលចប់ រដូវកាលនេះ។

កីឡាករវ័យ ៣៥ឆ្នាំ បានបង្ហាញខ្លួន ២៧លើកសម្រាប់ក្រុម Bayern Munich រដូវកាលនេះ ដោយរាប់បញ្ចូល ទាំងការលេង ពេញម៉ោង ១៨០នាទី ក្នុងជ័យជម្នះទាំង ២ជើង ១០-២ លើក្រុម Arsenal នាយុទ្ធនាការ ដណ្ដើមពានរង្វាន់ Champions League។ តាមពិតទៅ មានចចាមអារ៉ាមថា Alonso និង Philipp Lahm ចង់ព្យួរ ស្បែកជើងតាំងពី ដើមរដូវកាល ប៉ុន្តែទើបមានការប្រកាស ផ្លូវការនៅថ្ងៃនេះ។

អតីតខ្សែ បម្រើក្រុម Liverpool និង Real Madrid រូបនេះ បាននិយាយថា មិនចង់លេង រហូតដល់អស់ ជើងនោះទេ គឺចង់បញ្ចប់ អាជីពនៅចំណុច ដ៏ប្រសើរមួយ និងជួយឲ្យ ក្រុមឈរនៅកំពូលដូច Bayern Munich កំពុងធ្វើ បានសព្វថ្ងៃ។ "វាមិនមែន ជារឿងងាយ ទេក្នុងការ សម្រេចចិត្ត ប៉ុន្តែខ្ញុំជឿ ថាវាជាពេលដ៏ល្អ... ខ្ញុំតែងគិត ថាវាល្អក្នុងការ ចាកចេញឆាប់ៗ ជាជាងនៅត្រាំត្រែង... ខ្ញុំនៅតែមាន អារម្មណ៍ល្អ ប៉ុន្តែខ្ញុំជឿ ថានេះជាវេលា មួយដ៏ត្រឹមត្រូវ"។ Alonso និយាយ។

អាជីពបាល់ទាត់របស់ Xabi Alonso បានចាប់ ផ្ដើមនៅក្លឹប Real Sociedad ប៉ុន្តែ ៤ឆ្នាំក្រោយមក លោកបានផ្លាស់ ទៅលេងនៅ ទឹកដីអង់គ្លេស ជាមួយក្រុម Liverpool។ រដូវកាលទី១ ក្នុងការបង្ហាញ ខ្លួនលើទឹកដី Anfield កីឡាករអេស្ប៉ាញរូបនេះ បានលើកពាន Champions League និង ៣ទៀតបន្តបន្ទាប់។ ៥ឆ្នាំក្រោយមក រូបគេបាន ចាកចេញទៅ លេងនៅ Real Madrid ដោយឡើង តម្លៃខ្លួនរាប់លានដុល្លារ។ នៅឆ្នាំ ២០១៤ Alonso បានលេងឲ្យ ក្លឹបចុងក្រោយ គឺ Bayern Munich នេះឯង៕

ដកស្រង់ពី៖ Sabay