បណ្តាញសង្គម

ប្រកួត​ល្ងាច​នេះ ​គ្រូ​កម្ពុជា​ចង់​បាន​លទ្ធផល​ល្អ ខណៈ​ឥណ្ឌា​ទាមទារ​ឈ្នះ​ដាច់​ខាត

ការប្រកួត មិត្តភាពអន្តរជាតិ Clear រវាងក្រុម កម្ពុជានិងឥណ្ឌា នឹងចាប់ផ្ដើម នៅម៉ោង៦:៣០នាទី ល្ងាចនេះហើយ នៅពហុកីឡដ្ឋានជាតិ។

ខាងក្រោមនេះ ជាការបង្ហាញមតិ របស់គ្រូបង្វឹកក្រុម ទាំងសងខាង៖ លោក Leonardo Vitorino គ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នឹងបង្ហាញលក្ខណៈ ពិសេសប្លែក ឲ្យបងប្អូន អ្នកគាំទ្រ បានឃើញ។ មួយវិញទៀត គ្រូបង្វឹកសញ្ជាតិ ប្រេស៊ីលរូបនេះ សុំកុំឱ្យអ្នកគាំទ្រ គិតពីលទ្ធផល ក្នុងការប្រកួត ខ្លាំងពេក ព្រោះនេះគ្រាន់ តែការប្រកួតបើក ឆាកដំបូងប៉ុណ្ណោះ។

ដូចគ្នានេះដែរ លោក Stephen Constantine គ្រូបង្វឹកក្រុម ជម្រើសជាតិឥណ្ឌា បានបញ្ជាក់ យ៉ាងច្បាស់ៗថា លោកមកកម្ពុជា ប្រកួតមិត្តភាពនេះ ដើម្បីឈ្នះមិនមែន ចាញ់នោះទេ។ លោកមើលឃើញ កីឡាករកម្ពុជាទាំងអស់ សុទ្ធតែអាចបង្ក គ្រោះថ្នាក់ដល់ ក្រុមឥណ្ឌាបាន ប៉ុន្តែក្រុមរបស់ លោកក៏មិន បណ្ដោយឱ្យវា កើតឡើងងាយ ៗនោះទេ ព្រោះវាជាការប្រកួត មួយដែលត្រូវ ការជ័យជម្នះ។ ចំពោះជើង កីឡាករវិញ ក្រុមកម្ពុជា មិនមានបញ្ហា អ្វីចោទនោះទេ ប៉ុន្តែបើខាងឥណ្ឌាវិញ មានកីឡាករសំខាន់ៗ ប៉ុន្មាននាក់ មិនទាន់ច្បាស់ថាអាចចូលលេង បានឬអត់ឡើយ ព្រោះមានរបួស បន្តិចបន្ដួច៕


ដកស្រង់ពី៖ Sabay