បណ្តាញសង្គម

មិន​ទៅណាទេ! Torres ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ Atletico Madrid

Fernando Torres និង Atletico Madrid បានយល់ព្រម បន្តកិច្ចសន្យា ជាមួយគ្នា មួយឆ្នាំទៀត ដើម្បីលេងនៅ រដូវកាល២០១៧-១៨។

នេះបើតាម ក្លឹបប្រកាស កាលពីម្សិលមិញ។ អតីតជម្រើសជាតិ អេស្ប៉ាញ បានត្រលប់ មកចូលរួមជាមួយ Atletico ក្រោយចាកចេញពី AC Milan កាលពីខែ មករា ឆ្នាំ ២០១៥ បន្ទាប់ពីចំណាយ ពេលជាច្រើន រដូវកាលនៅ Premier League លេងឲ្យ Liverpool និង Chelsea។ កីឡាករវ័យ ៣៣ឆ្នាំ បានអស់កុងត្រាជាមួយ Atletico និងមានពាក្យ លេចឭថា អាចនឹងផ្ទេរចេញ ស្របពេល សេចក្ដីរាយការណ៍ ជាច្រើននិយាយថា គេអាចនឹងទៅលេង នៅលីគកំពូល របស់ម៉ិកស៊ីក។ ប៉ុន្តែចុងក្រោយ Torres បានសម្រេចចិត្ត នៅបន្តជាមួយក្លឹប ខណៈ Atletico មិនអាចនាំ ចូលកីឡាករ ថ្មីបានដល់ខែ មករា ឆ្នាំ ក្រោយព្រោះ តែជាប់បម្រាម៕

ដកស្រង់ពី៖ Sabay