បណ្តាញសង្គម

សមាជិក U23 កម្ពុជា​កំពុង​ប្រជែង​គ្នា​រក​ជម្រើស​​១១នាក់​​ដំបូង​លើ​ទីលាន

ពេលនេះកីឡាករ ក្នុងក្រុម U23 កម្ពុជា ទាំងអស់កំពុង ប្រឹងប្រែង ហ្វឹកហាត់ យ៉ាងខ្លាំងដើម្បី ដណ្ដើមតំណែង ជម្រើស១១នាក់ ដំបូងសម្រាប់ ព្រឹត្តិការណ៍ ប្រកួតជម្រុះ 2018 AFC U-23 Championship ខាងមុខនេះ។

ខ្សែបម្រើរបស់ ជម្រើសជាតិ កម្ពុជា នួន បូរី បានឲ្យដឹងថា តាំងពីចាប់ផ្ដើម ប្រមូលផ្ដុំ ហ្វឹកហាត់ រហូតមកដល់ ពេលនេះ កីឡាករទាំងអស់ មានបាន កើនឡើង ផ្នែកកម្លាំង។ ការហ្វឹកហាត់ ផ្នែកបច្ចេកទេសលោកគ្រូ Leonardo Vitorino មិនទាន់ចាប់ ផ្ដើមបង្វឹកឡើយ។

កីឡាករមាន ដើមកំណើត មកពីខេត្តកណ្ដាល រូបនេះបន្ថែមថា បើមើលទៅ លើការហ្វឹកហាត់ កន្លងមក កីឡាករគ្រប់រូប ទទួលបាន ការការណែនាំ រាល់ចំណុចខ្វះខាត ដែលផ្ដោត សំខាន់លើបញ្ហាកម្លាំង។ U23 កម្ពុជាបាន ប្រមូលផ្ដុំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះ កម្មវិធីប្រកួត 2018 AFC U-23 Championship វគ្គជម្រុះពូល J ដែលមាន U23 ជប៉ុន, U23 ចិន និង U23 ហ្វីលីពីន។ ពេលវេលា ប្រកួតចាប់ផ្ដើម ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ៕

ដកស្រង់ពី៖ Sabay