បណ្តាញសង្គម

មួយ​ម៉ាត់​យ៉ាង​ខ្លី​ពី Inter ទៅ Man Utd គឺ Perisic អត់​លក់​ទេ

នាយកកីឡា Inter Milanl លោក Piero Ausilio បានបង្ហាញ ពីចេតនា នៃការមិន ចង់លក់ Ivan Perišić ខណៈសារព័ត៌មាន ជាច្រើនថា កីឡាករ រូបនេះ នឹងចូលរួម ជាមួយ Manchester United ក្នុងរដូវកាល ទីផ្សារ ដោះដូរ កីឡាករនេះ។

Perišić សញ្ជាតិក្រូអាត មានការ ទាក់ទង យ៉ាងខ្លាំង ក្នុងការផ្ទេរទៅ Old Trafford ដោយ United ហ៊ានចំណាយ ៤០លានផោន ក្នុងការ ទិញរូបគេ។ Luciano Spalletti គ្រូរបស់ Interបានថ្លែងកាល ពីសប្ដាហ៍មុនថា លោកចង់ ជួបផ្ទាល់ ជាមួយ Perišić មុនពេល សម្រេច ចិត្តផ្ទេរ ជាពិសេសចង់ ជំរុញឲ្យ គេចេញពីក្លឹប។

ប៉ុន្តែលោក Ausilio បានបញ្ជាក់ ច្បាស់ៗថា គ្មានការ ពេញចិត្ត អ្វីទាំងអស់ សម្រាប់ការស្នើ របស់បិសាច ក្រហម Perisic អត់លក់ទេ។ "វាមិនអាច កើតឡើងទេ។ Perišić កំពុងហ្វឹកហាត់ជាមួយ ពួកយើង និងលើផ្លូវ ដ៏វែងឆ្ងាយ ពួកយើង មិនបាន ចាប់អារម្មណ៍ អ្វីសោះឡើយ ចំពោះរឿង Manchester United ស្នើមក"។ Ausilio ប្រាប់ Sky Sport Italia៕

ដកស្រង់ពី៖ Sabay