បណ្តាញសង្គម

តើ James ជា​កីឡាករ​ទី​ប៉ុន្មាន​ដែល Real និង Bayern ធ្លាប់​ដោះដូរ​គ្នា?

ការផ្ទេរ កីឡាករ វាងក្លឹប Real Madrid និង Bayern Munichគឺកម្រ កើតឡើងណាស់ យូរៗមាន ម្ដងទេ។

យ៉ាងណា James Rodriguez ជាកីឡាករ ចុងក្រោយ និងកីឡាករទី៦ ដែលក្លឹបទាំងពីរ ដោះដូរគ្នា។

-ការផ្ទេរដំបូង រវាងក្លឹបយក្ស នៅអឺរ៉ុបទាំងពីរ គឺលើកីឡាករ អាល្លឺម៉ង់ Paul Breitner ក្នុងឆ្នាំ១៩៧៤-៧៥ (ពី Bayern និង Real)

-បន្ទាប់មក Arjen Robben បានផ្ទេរពី Real ទៅ Bayern ក្នុងតម្លៃ ២៤លានអឺរ៉ួ

-Hamit Altintop ជាកីឡាករទី៣ Real ទិញពី Bayern អំឡុងពេលលោក Jose Mourinho ដឹកនាំ។

-ក្រោយមក Toni Kroos ជាកីឡាករបន្ទាប់ទៅសាងភាពជោគជ័យនៅអេស្ប៉ាញ។

នៅឆ្នាំ២០១៤ Xabi Alonso បានចាកចេញពីក្រុមស្ដេចស ទៅកាន់ទីក្រុង Munich មុនពេល James ជាជនចុងក្រោយផ្លាស់ទៅជាមួយ Alonso ក្នុងកិច្ចសន្យាខ្ចីជើង៕

ដកស្រង់ពី៖ Sabay