បណ្តាញសង្គម

រឹត​តែ​ស្អាត​ អាង​ហែល​​ទឹក​ត្រៀមស៊ីហ្គេម បើក​ភ្លើង​​ពេល​យប់​

នេះជាទិដ្ឋភាព ពេលយប់ នៃអាងហែលទឹក ស្តង់ដារ អន្តរជាតិ របស់កម្ពុជា ដែលប្រើសម្រាប់ អត្តពលិក កម្ពុជា ធ្វើការហ្វឹកហាត់ និងប្រកួត ជាលក្ខណៈ អន្តរជាតិ ព្រមទាំង សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ទិដ្ឋភាព ដែលបង្ហាញ នេះគឺពេលយប់ ប៉ុន្តែមិនទាន់ បើកភ្លើងអស់ នៅឡើយទេ។ គេបើកខ្លះៗ សម្រាប់តែការ ហ្វឹកហាត់ប៉ុណ្ណោះ។ អាងហែលទឹក នេះស្ថិតនៅ ក្នុងពហុកីឡដ្ឋាន មរតកតេជោ ដែលមាន ទីតាំងនៅភូមិ ព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វា ក្រុងភ្នំពេញ៕

ដកស្រង់ពី៖ Sabay