បណ្តាញសង្គម

សហព័ន្ធ​វាយ​កូន​គោល ​នឹង​បញ្ជូន​កីឡាករ​៤​នាក់​ទៅ​ស៊ីហ្គេម ដោយ​មាន​ម្នាក់​ទៅហាត់​នៅ​អាមេរិក​ជិត​៦​ខែ

សហព័ន្ធ វាយកូនគោល កម្ពុជា នឹងបញ្ជូន កីឡាករ ៤នាក់ទៅ ប្រកួតកីឡា ស៊ីហ្គេមនា ប្រទេសម៉ាឡេស៊ី នៅខែ ក្រោយនេះ។

នេះបើតាម ការឱ្យដឹង របស់កីឡាករ ពៅ ពេជ្រមេត្តា។ ក្នុងឱកាស ឈ្នះជើងឯក Metfone Golf Championship ២០១៧កាលពី ពេលកន្លង ទៅនេះ ពេជ្រមេត្ដា បានឱ្យដឹងថា រូបគេរួម ជាមួយ អ្នកវាយកូនគោល ៣នាក់ផ្សេងទៀត នឹងធ្វើដំណើរ ទៅម៉ាឡេស៊ី ដើម្បីចូលរួម ប្រកួត ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី២៩នេះ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានឱ្យដឹង ទៀតថា រូបគេនិង កីឡាករដទៃ បានត្រៀម ខ្លួនរួចហើយ ដើម្បីបញ្ចេញ សមត្ថភាព ត្បិតតែមិន អាចធានា មេដាយបានមែន ប៉ុន្តែនឹង ខំប្រឹងប្រែង ដើម្បីមុខមាត់ជាតិ។ ពៅ ពេជ្រមេត្តា ជាកីឡាករខ្លាំង ម្នាក់របស់កម្ពុជា ដោយមុន ទៅស៊ីហ្គេម នេះរូបគេ បានទៅ ហ្វឹកហាត់នៅ អាមេរិកជិត កន្លះឆ្នាំឯណោះ។

មួយវិញទៀត កីឡាករ រូបនេះមាន បទពិសោធ លេងវាយកូនគោល នេះអស់ពេល ៧ទៅ៨ឆ្នាំ មកហើយ។ ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី នេះ កម្ពុជាបញ្ជូន ២៤ប្រភេទ កីឡាចូលរួមប្រជែង យកមេដាយ ហើយកីឡាករ កីឡាការិនី ទាំងអស់នឹង ត្រូវទៅមុន ការប្រកួតចំនួន ២ថ្ងៃ និងវិលត្រលប់ មកវិញ១ ថ្ងៃបន្ទាប់ ពីប្រកួតចប់៕


ដកស្រង់ពី៖ Sabay