បណ្តាញសង្គម

Grigor Dimitrov ក្លាយ​ជា​​ម្ចាស់​ពាន Cincinnati Open

កីឡាករប៊ុលហ្គារី Grigor Dimitrov បានបំបាក់ កីឡាករអូស្ត្រាលី Nick Kyrgios លើកពាន Cincinnati Open ឆ្នាំ២០១៧។

កីឡាករចំណាត់ថ្នាក់១១ពិភពលោក Dimitrov បានយកឈ្នះ Nick ដោយលទ្ធផល ៦-៤ និង ៧-៥។ចំណែកវិញ្ញាសាខាងនារីវិញ នាង Garbine Muguruza ជាអ្នកទទួលជយលាភី ក្រោយស៊ីកីឡាការិនី Simona Halep ៦-១ និង ៦-០។ យ៉ាងណាមិញ Nick Kyrgios គឺជាកីឡាករក្មេងជាងគេនៅពាន Cincinnati Open ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពី Novak Djokovic កាលពីឆ្នាំ២០០៩។ នៅវគ្គ៨នាក់ចុងក្រោយ Kyrgios បានបំបាក់កីឡាករលេខ២ពិភពលោក Rafael Nadal យ៉ាងភ្ញាក់ផ្អើល៕

ដកស្រង់ពី៖ Sabay