បណ្តាញសង្គម

គ្រូ Spurs សរសើរ Wenger ជា​អ្នក​ចាត់ការ​ល្អ មុន​ជួប​គ្នា​សប្ដាហ៍​នេះ

មុនជំនួប London derby កើតឡើងនៅថ្ងៃសៅរ៍ស្អែកនេះ លោក Mauricio Pochettino អ្នកចាត់ការក្លឹប Tottenham Hotspur បានលើកសរសើរលោក Arsene Wenger ថា ជាអ្នកចាត់ការពិសេសមួយរូបនិងជាមនុស្សមានភាពច្នៃប្រឌិតខ្លាំងម្នាក់នៅក្នុងបាល់ទាត់អង់គ្លេស។

Pochettino មិនទាន់ស្គាល់ពាក្យបរាជ័យឡើយ ក្នុង៦ប្រកួតនៅ Premier League ពេលជួប Wenger ចាប់តាំងពីមកដល់ Spurs នៅឆ្នាំ២០១៤។ ហើយកាលពីរដូវកាលមុន Spurs បានឈរចំណាត់ថ្នាក់ក្នុងលីគលើ Arsenal ជាលើកដំបូង ក្នុងរយៈពេល២២ឆ្នាំ។ “ក្នុងប្រវត្តិសាស្ត្របាល់ទាត់ Wenger គឺជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់ មានកម្រិតស្មើអតីតអ្នកចាត់ការ Man Utd លោក Alex Ferguson។

លោកតែងតែជាអ្នកចាត់ការពិសេសម្នាក់។ ពេលដែលអ្នកនិយាយពីរយៈពេល២០ឆ្នាំដ៏អស្ចារ្យ មនុស្សគ្រប់គ្នាដែលនិយាយអំពីលោក គួរត្រូវតែបង្ហាញការគោរព"។លើតារាងចំណាត់ថ្នាក់បច្ចុប្បន្ន Tottenham កំពុងនៅលេង៣ មានពិន្ទុលើ Arsenal ៤ពិន្ទុដែលកំពុងឈរលេង៦៕