បណ្តាញសង្គម

កំណត់ត្រា ប្រាក់ មុន្នីឧត្តម ​មួយ​ដែល​អ្នក​គាំទ្រ​កម្ពុជា​មិន​ទាន់​ដឹង​ទេ

ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានចាកចេញពី ព្រះខ័នរាជស្វាយរៀង ទៅលេងនៅលីគកំពូល ម៉ាឡេស៊ីជាមួយក្រុម Negeri Sembila FA ហើយ ដោយទទួលបាន ប្រាក់ខែក្បែរ១ម៉ឺនដុល្លារ។

កីឡាករពាក់អាវលេខ៧ខាងលើនេះ មិនកំណត់ត្រាល្អមួយដែលអ្នកគាំទ្រអាចនឹងមិនចង់ចាំឡើយ ពោលគឺរូបគេចូលលេងឱ្យស្វាយនៅឆ្នាំ២០១០ រហូតដល់២០១៧ បង្ហាញខ្លួនបាន៣៧១ប្រកួត រកគ្រាប់បាល់បានដល់២៩៣គ្រាប់ឯណោះ។ ចំណុចពិសេសនេះហើយ បានជាក្លឹបចំណូលថ្មីនៅលីគកំពូលម៉ាឡេស៊ី ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ និងចុះកុងត្រាយកទៅលេងតែម្ដង។ ក្រៅពីបានប្រាក់ខែច្រើននេះដែរ ឧត្តម នូវទទួលបានការផ្គត់ផ្គង់ផ្សេងទៀត ដូចជាឡាន ផ្ទះ ជាដើម ហើយប្រសិនបើរូបគេអាចរកគ្រាប់បាល់បាន គឺនឹងមានប្រាក់លើកទឹកចិត្តបន្ថែមទៀត៕

ដកស្រង់ពី៖ Sabay